ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ដែលតែងតែមាន ក្បាច់រាំ ស្ទាយម៉ូដសក់ និងសម្លៀកប្លែកៗ រាល់ពេលបទចម្រៀងថ្មីៗរបស់កញ្ញាចេញម្តងៗ បានធ្វើឲ្យអ្នកគាទ្រមានការភ្ញាក់ផ្អើលរាល់ពេល។ទន្ទឹមនឹងភាពល្បីល្បាញកញ្ញាក៏មានទស្សនិកជនមួយចំនួនតូចមានការមិនពេញចិត្តនឹងតារាចម្រៀងរូបនេះផងដែរ។

ទោះបីមានរឿងបែបនេះក៏ដោយកញ្ញានៅតែបន្តដើរទៅមុខដើម្បីបំពេញការងាររបស់ខ្លួនកាន់តែល្អថែមទៀតផង។ គេក៏បានឃើញកញ្ញា ទេព បូព្រឹក្ស បានធ្វើចង្ហាន់យកទៅវត្តដើម្បីយកទៅប្រគេនព្រះសង្ឃឹ ហើយនាងក៏នបង្ហោះសារមួយឃ្លាថា « អំពើល្អនឹងមិនងាយសាបសូន្យ មនុស្សល្អព្រះនឹងតាមថែរក្សា រាត្រីសួស្ដី»។ គួរបញ្ជាក់ផងដែរថា រឿងរ៉ាវរបស់កញ្ញា ទេព បូព្រឹក្ស ក៏ទើបតែបានបញ្ចប់ដោយមានទស្សនិកជនមួយចំនួនចោទថាកញ្ញា ជាអ្នកបំផ្លាញ់វប្បធម៌ខ្មែរ៕