ភ្នំពេញ៖ ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តារាចម្រៀងប្រុសស្រីគ្រប់ផលិតកម្មបានចេញបទចម្រៀងយ៉ាងច្រើន ដែលក្នុងនោះបទលេចធ្លោររួមមាន រាំក្បាច់ពស់ រាំក្បាច់ក្ងោក របស់លោក ខេមរៈ សិរីមន្ត, មាន់ស្រែបន្លែស្រស់ របស់លោក ព្រាប សុវត្ថិ និង ស្រលាញ់អូនស្លៀកខោរហែក របស់លោក ថេរ៉ា ជាដើម។

ជាមួយគ្នានោះ តារាចម្រៀងល្បីលាក់ស្នេហ៍ជិត ១០ឆ្នាំ មាស សុខសោភា បានចេញចម្រៀង Original ច្រើនបទដែរ ប៉ុន្តែមានមួយបទដែលនាងមានសង្ឃឹមថា នឹងលេចធ្លោរខ្លាំងជាងគេ ហើយអាចឈានទៅប្រគួតប្រជែងជាមួយតារាចម្រៀងផ្សេងទៀតនោះគឺបទ «ចង្កេះទន់ទោរ» ជាសំនៀងរបស់នាង មាស សុខសោភា, ថេមផូ និង បប់។

ចង់ដឹងថាបទ «ចង្កេះទន់ទោរ» របស់ មាស សុខសោភា មានអត្ថន័យ និងខ្លឹមសារពីរោះយ៉ាងណា សូមរីករាយសណ្តាប់ទាំងអស់គ្នា!