ភ្នំពេញ៖ បន្ទាប់ពីរឿងរ៉ាវស្នេហា នីឡា និងគូដណ្តឹង រកាំរកូសរហូតដល់ត្រូវចែកផ្លូវគ្នាមក ធ្វើអោយមហាជនគិតថានាងមានក្នុងគ្រោះជីវិត ក្លាយជាអ្នកមេម៉ាយខាន់ស្លាទាំងវ័យក្មេងខ្ចីល្វក់តែម្ដង។

ប៉ុន្តែរំពេចនេះក៏មានលេចឮដំណឹងភ្លាមថា នាងក៏ផ្តើមមានស្នេហាថ្មីជាមួយបុរូបសង្ហា។ ប៉ុន្តែយ៉ាងណា ក្រោយសំដីអះអាង ពីនាង នីឡា កូនស្រីសំណព្វចិត្តលោក តា វ៉ិចទ័រថា ជាបងជីដូនមួយ ស្រាប់តែពេលនេះស្រាប់តែអ្នកមេ​ម៉ា​យខាន់ស្លាទាំងក្មេងខ្ចីរូបនេះ ក៏រមែងបង្ហោះសា មួយឃ្លាថា«អ្វីដែលយើងស្រឡាញ់ឬអ្នកដែលយើងស្រឡាញ់ច្រើ​ន​អាចធ្វើឱ្យយើងឈឺចាប់គ្រប់ពេលដោយមិនដឹងខ្លួន! ស្រឡាញ់ប៉ុន្តែកុំរំពឹងថា .. »។

យ៉ាងណាមិញអ្នកកំប្លែងវ័យក្មេង នីឡា និងជាកូនស្រីសំណព្វចិត្តអ្នកនិពន្ធនិងផលិតកម្មវិធីកម្សាន្តដ៏ឆ្នើមនៅទ្រនំទូរទស្សន៍ស៊ីធីអ៊ិនរូបនេះត្រូវបានគេដឹងថាមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតជាមួយបុរស់សង្ហាម្នាក់នោះ។