ភ្នំពេញ៖ បន្ទរនិងភាពរំជើបរំជូលលើទស្សនៈកូនខ្មែរ ក្នុងជំហររក្សាមរតកខ្មែរ ក្រោយលេចឮដំណឹងប្រទេសឡាវ ស្នើអង្គការយូនីស្កូ ដាក់ចង្វាក់រាំប្រជាប្រិយ រាំវង្ស ជាសម្បត្តិបេតិកណ្ឌពិភពលោក អ្នកសិល្បៈខ្មែរក៏សម្រុកធ្វើបទចម្រៀង បែបចង្វាក់ប្រជាប្រិយភាពខ្មែរវិញ។ ក្នុងនោះ រំពេចពីលោក ម៉ាដូណា តារាចម្រៀងនិងកំប្លែង កំពូលតារាចម្រៀងប្រុសស្រីជាច្រើនដូងមានចេញបទចម្រៀង លើកពីចង្វាក់រាំ បែបជាមរតករបស់ខ្មែរ ទាំងជាន់ចំណង ជើងគ្នាផងដែរ។

រំពេចនេះមុននេះ តារាចម្រៀងនិងកំប្លែង ម៉ាដូណា បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «មករាំក្បាច់ក្ងោក» ខណៈកំពូលតារាចម្រៀងនិងជាអ្នកចំណូលថ្មីនៅទ្រនំហង្សមាសក៏ចេញបទចម្រៀងស្រដៀងគ្នានេះដែរ ដែលមានចំណងជើងថា «រាំក្បាច់ក្ងោក»។

ក្នុងនោះដែលក៏ល្បីថា រៀបច្បងសិល្បៈចម្រៀងនៅទ្រនំហង្សមាស លោក ព្រាប សុវត្ថិ និងអ្នកនាង ពេជ្រ សោភា ក៏មានបទចម្រៀងស្រដៀងគ្នានេះដែរ ដែលកំពុងធ្វើឲ្យមហាជនផ្ទុះការងឿងឆ្ងល់ថា ហេតុអ្វីខ្មែរចូលចិត្តធ្វើបទ ចម្រៀងដូចៗគ្នា ជាន់បទគ្នាចឹង?ប៉ុន្តែតបនូវចម្ងល់នេះ ពីកំពូលៗតារាចម្រៀង នៅមិនបានបង្ហាញទស្សនៈយ៉ា​ង​ណានោះទេ ខណៈម៉ាដូណា ក៏បានចេញមកបកស្រាយការពារតម្លៃស្នាដៃខ្លួន។

ដោយប្រាប់តារាញូស៍ថា ខ្ញុំក៏មិនដឹងយ៉ាងណាដែរ ។ តែដឹងថាបទចម្រៀងខ្ញុំ បទ មករាំក្បាច់ក្តោកខ្ញុំសរសេរដោយ​ដៃ​ខ្ញុំ ដែលមានរយៈពេលជាមួយឆ្នាំ ហើយក្រោយចេញ ស្រាប់តែមានបទវចម្រៀងដូចៗគ្នាចេញជាបន្តគ្នា។ ប៉ុន្តែ​យ៉ា​ងណា ម៉ាដូណា ក៏សារភាពថា ខ្ញុំមិនហ៊ានប្រជៀងរៀមច្បងណា ហើយក៏មិនហ៊ាននិយាយអ្វីបទចម្រៀងទាំងនេះដែរ ពិសេសរៀមច្បងសិល្បៈល្បីៗទាំងនោះ»។