ភ្នំពេញ៖ តារាចម្រៀងស្រីល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ទើបតែជួប បញ្ហាសុខភាព ដោយត្រូវចូលពេទ្យវះកាត់ភ្នែកកាលពីប៉ុន្មានថ្ងៃមុននេះ។

តែទោះបីជាភ្នែក មានបញ្ហាក្ដី ក៏តារាចម្រៀងរូបនេះ មិនទុកការងាររបស់ខ្លួនចោលដែរ និយាយរួមគឺសុខចិត្តទៅ ថតទាំងឈឺតែម្ដង។ បើយោងតាមគណនីក្នុងហ្វេសប៊ុក ពេជ្រសោភាបានឲ្យដឹងថា«មុននឹងចេញទៅថតចាក់ ថ្នាំមួយសិន កុំឲ្យភ្នែកធ្វើទុក្ខ»។

គួរបញ្ជាក់ផងដែរថា ចំពោះការវះកាត់ភ្នែកនេះ ពេជ្រ សោភា ក៏បានបញ្ជាក់ដែរថា ដោយ សារ តែ នាង ចេះ តែរវល់ មិនបានយកចិត្តទុកដាក់ឲ្យដិតដល់ចេះ តែយកថ្នាំមកលេបសិន ទើបប្រតិកម្មជាមួយថ្នាំ ហើយ ឡើង គីស តម្រូវឲ្យនាងត្រូវចូលវះ កាត់តែម្ដងទៅ។ ដូចនេះហើយនាងបានបញ្ជាក់ថា ភ្នែករបស់នាងគ្មានប ញ្ហាធំដុំអ្វីឡើយ ក៏នៅតែមានអ្នកគាំទ្រជា ច្រើនមានការព្រួយបារម្ភជាខ្លាំង។