ភ្នំពេញ៖ កញ្ញា ចំរើន សុភ័ក្រ ដែលដែលប្រឹងស្រូបចំណេះដឹងសិល្បៈ តាំងពីវ័យនៅក្នុងកុមារី នៅសកលវិទ្យាល័យភូមិន្ទសិល្បៈផ្នែកចម្រៀងបុរាណ ដែលពេលនេះក្លាយជាតារាចម្រៀងសម័យនៅផលិតកម្មជាមែកធាងរបស់ហង្សមាស We –Production ។ តែយ៉ាងណា នាងក៏អះអាងថា មិនបោះបង់ចំណូលពីអាជីពសិល្បៈបុរាណនោះដែរ។
ដែលផ្ដើមចេញពីអ្នកអ្នកចម្រៀងផ្នែកបុរាណវិវត្តន៍ខ្លួនមកជាតារាចម្រៀងសម័យក្រោយឈានចូលទៅហង្សមាសនោះបានឲ្យដឹងថានាងនៅតែស្រលាញ់ច្រៀងបុរាណដូចមុនដដែលជាពិសេសគឺការច្រៀងតាមរោងការផ្សេងៗគឺមិនបោះបង់ឡើយ ដោយទទួលច្រៀងដូចនិងកម្មវិធីប្រគុំតន្ដ្រីផ្សេងៗដែរ។
ក្នុងសំដីសារភាពថា «ខ្ញុំធ្លាប់រៀបនៅសកលវិទ្យាល័យភូមិន្ទសិល្បៈផ្នែកចម្រៀងបុរាណ ហើយខ្ញុំច្រៀងតាមរោងការតាំងពីមុនខ្ញុំចូលទៅហង្សមាសនោះ ។ កញ្ញា ចំរើន សុភ័ក្រ បានបន្តថា «ពេលនេះខ្ញុំតែបន្ដរការច្រៀងតាមរោងការផ្នែកប្រពៃណីកាត់សក់ផ្សេង ហើយតម្លៃវិញទៅតាមអតិថិជនកម្មង់ដែលមានពី៦០០ដុល្លាឡើងទៅដល់១០០០ដុល្លារក៏មាន។
ចំរើន សុភ័ក្រ បាន ថាបន្ថែមពីការបង្ហាញ ពីការចាប់ដៃគូច្រៀងកាត់សក់ ដែលថា តម្រូវតាមម្ចាស់កម្មវិធីកុម្មង់ដែរ ។ តារាចម្រៀងស្រីដែលមុននេះក៏ធ្លាប់រងភាពអាម៉ាសនៅលើឆាកប្រគំតន្រ្តី ដោយសាររាំភ្លេចខ្លួនលេចតំបន់កេរ្តិ៍ខ្មាសស្រ្តីត្រូវអ្នកលេងបណ្ដាញសង្គមTrollនោះពេលនេះនាងមានការប្រុងប្រយ័ត្នក្នុងការស្លៀកពាក់លេងហ៊ានស៊ិចស៊ីដូចមុនទៀតហើយ កញ្ញា ចំរើន សុភ័ក្រ ក្នុងជំនួបជាមួយ អ្នកកាសែតនៅប៉ុស្ដិ៍លេខ៥ នាងក៏បានប្រាប់បន្តថា «ខ្ញុំចាប់ដៃគូជាមួយតារាកំប្លែងមួយណាក៏បានដែរ។ក្នុងនោះនាងថា «ខ្ញុំបានត្រៀមចេញទៅចម្រៀងសម្ដែងនៅអាមេរិកជាមួយបងស្រីនាងរយៈពេល១ខែកន្លះនៅអំឡុងខែមេសាឆ្នាំ២០១៨ នេះ ដែលជាឱកាសបុណ្យចូលឆ្នាំ»៕
