ភ្នំពេញ៖ ក្នុងគណនីហ្វេសប៊ុក លោក ដួង សុខគា នៅថ្ងៃទី១៩ខែមីនា ឃើញមានបង្ហោះរូបថតជុំ តារាកំប្លែងល្បីបី ដួង មាន នាយ ជុំជី ហៅ កុយ នាយ ក្រឹម អ្នកនាង កាតុ ក៏ភ្ជាប់ជាមួយសារខ្លី បង្កប់ដោយអត្ថន័យឌឺដងផងដែរ។

ក្នុងអាជីពសិល្បៈជាង១០ឆ្នាំ ក្រោយវិវត្តខ្លួនចេញពីអាជីព ជាពិធីករវិទ្យុ មកធ្វើជាពិធីករទូរទស្សន៍ លោក ដួង សុខគា ងារកំលោះកូនបីនិយបង់កក្រម៉ា បាន បាត់មុខមួយរយៈធំ។

ជាមួយគ្នានោះដែរស្រាប់តែ តារារូបនេះ បានលេចមុខនៅផលិតកម្មហង្សមាស ដែលមានបទចម្រៀងថ្មី ស្រាប់តែបញ្ចេញសារនៅលើគណនីហ្វេសប៊ុក មួយឃ្លាថា«កុំច្រណែននឹងគេ 《របស់គេល្អ គេលក់បានថ្លៃ》 យើងត្រូវរៀនពីគេ។អ្នកធ្វើការពូកែ និង អ្នកពូកែធ្វើការ មិនដូចគ្នាទេ?»។បញ្ជាក់ផងដែរតារូបនេះទើបតែបង្ហើរសំនៀមរួមជាមួយអ្នកនាង ខាត់ សុឃឺម ដែរ គឺបទមានចំណងជើងថា «រាំបទយើង»។