ភ្នំពេញ៖ នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៨នេះ លោក អ៊ឹម ជីរ៉ា តំណាងសមាគមមិត្តសិល្បៈស្មគ្រចិត្តបាននាំយកអំណោយមនុស្សពីមូលនិធិសិល្បៈចាស់ជរា ទៅជូនអ្នកគ្រូ អ៊ុក សាវឿន ដែលរស់យ៉ាងវេទនាជាមួយជំងឺឈាមកកក្នុងខួរក្បាល ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។

គួរបញ្ជាក់ថា អ្នកគ្រូ អ៊ុក សាវឿន ជាអតីតតារាសម្តែងជើងចាស់ សព្វថ្ងៃកំពុងរស់នៅបន្ទប់ជួល ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាមួយជីវភាព ខ្វះខាត និងមានជំងឺប្រចាំកាយ នោះផង។ ដោយសាជីរភាពមិនសូវធូរធាអ្នកគ្រូ និងគ្រួសារលើកដៃសំពះថ្លែងអំណរគុណដល់សមាគមសិល្បៈយ៉ាងក្រៃលែងដែលបានជួយឧបត្ថម្ភជាថវិកាដល់អ្នកគ្រូ។