ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅមុននេះសុទ្ធតែបានដឹងហើយថា ស្រីស្រស់ ពេជ្រ អាវីហ្សា បានរងភាពខ្លោចផ្សាខ្លាំង ពីលទ្ធផលស្នេហាជាមួយ បុរសវ័យក្មេងសម្បូរទ្រព្យ ឈ្មោះ ហ៊ា ហេង ដែលបានប្រើហឹង្សាលើរូបនាង ស្ទើធ្លាក់ដល់ដង្ហើមចង្រិត ទាំងរូបឆោមសម្ផស្សក៏ត្រូវខូចបង់ច្រើនផងដែរនៅពេលនោះ។

តែយ៉ាងណា ពេលនេះ ពេជ្រ អាវីហ្សា ក៏នៅតែក្លាយជាបុប្ផាស្រស់នៅលើវិថីសិល្បៈដដែល។ ដូចគ្នានោះនៅឱកាសបង្ហាញសម្រស់ចូលរួមកម្មវិធីសម្ភោធហ្ការាសលក់ឡានរបស់តារាសិចស៊ី នាង ដេននី ក្វាន់ សម្ផស្សពេជ្រ អាវីហ្សា ក៏ក្លាយជាទីចាប់អារម្មណ៍ពីកែវភ្នែកអ្នកជំនួញជាច្រើនមានការជ្រូលជ្រើមនិងស្បែកសាច់រលើបរលោងម៉ដខៃរបស់នាង ។ខណៈមុននេះក៏ល្បីមានបុរស សុំស្នេហ៍នាងតាមទូរស័ព្ទមានរាប់មិនអស់។

តែនៅពេលដែលអ្នកការសែតសួររឿងស្នេហាថ្មីនោះ ពេជ្រ អាវីហ្សា បានប្រាប់ថា «ខ្ញុំមិនចង់បានសង្សារជាកូនអ្នកមានដូចមុនទៀតឡើយ ។ខ្ញុំសុំពេលបិទបេះដូងមួយរយៈព្រោះតែខ្លាចជួបដូចរឿងចាស់ »។ នាងក៏បានបញ្ជាក់ទៀតថា « ពេលនេះពិតជាមិនខ្វះប្រុសទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់មែន»។