ភ្នំពេញ៖សម្រាប់ឆ្នាំ២០១៨នេះតារាចម្រៀងផលិតកម្មរស្មីហង្សមាសពេជ្រ សោភា ត្រូវប៉ាន់ខ្លាំងដោយលេចមុខតាមបណ្ដារឆាកតន្ដ្រីធំៗទាំងអស់ក្នុងចំណោមតារាជូរមុខរបស់ហង្សមាស។ចំណែកតម្លៃខ្លួនរបស់ពេជ្រ សោភា វិញគឺស៊ីថ្លៃជិតស្មើរឱក សុគន្ធកញ្ញា ព្រោះច្រៀង១កម្មវិធីស៊ីថ្លៃ២៥០០ដុល្លា ខណៈដែលអ្នករៀបចំកម្មវិធីប្រគុំតន្ដ្រីបានប​ង្ហើ​ប​ឲ្យដឹងថាសុគន្ធកញ្ញា មានតម្លៃច្រៀង១ក​ម្មវិធី៣​ពា​ន់​ដុល្លា។

ការឡើងថ្លៃ២៥០០ដុល្លាសម្រាប់ការចម្រៀងConcertធំៗនេះមានន័យថាពេញមួយរដូវក្ដៅនេះពេជ្រ សោភា អាច​កើ​ប​លុយបានសែនដុល្លារជាមិនខាន ខណៈដែលការលេចមុខលើស្ពតពាណិជ្ជកម្មទូរស័ព្ទOppoនិងផលិតផលផ្សេ​ងៗ​ទៀតក៏ធ្វើឲ្យសោភា កាន់តែមានទីផ្សារស្ទុះឡើងជាងមុនខ្លាំងដែរ។

ពេជ្រ សោភា ដែលឈរជើងនៅហង្សមាសជាង១០ឆ្នាំនេះបានបន្ថែមអាជីពថ្មីតាមរយៈការថតភាពយន្ដរឿង​”បិសា​ច​គូរឲ្យស្រលាញ់”ដែលនាងសម្ដែងជាតួសំខាន់ម្នាក់តែមិនមែនជាតួឯក។សម្រាប់បទសម្រៀងចូលឆ្នាំខ្មែរនេះវិញសោភា សង្ឃឹមល្បីបទ”បីឆ្កែចូលរាំ”,”រាំមួយៗ”និងបទ”កង្កែបពាក់មួក”៕