ភ្នំពេញ៖ ចាន់ វឌ្ឍនាកា ជាកីឡាករបាលទាត់ជំនាញជើងឆ្វេងតួនាទីជាខ្សែបម្រើស្លាប និងប្រយុទ្ធ ហាក់កំពុងមានឈ្មោះបោះសម្លេងទាំងក្នុងស្រុក និងក្រៅស្រុក។

កាលពីថ្ងៃទី១៨ ខែមីនា២០១៨ កីឡាករឆ្នើម ចាន់ វឌ្ឍនា បានបង្ហាញវត្តមានចូលរួមមើលការប្រកួត រវាងក្រុម វិសាខា ជាមួយភ្នំពេញក្រោន នៅកីឡាដ្ឋានវេស្ទើនធ្វើឱ្យអ្នកគាំទ្រសរសើរចំពោះរូបលោកមិនដាច់ពីមាត់ថា​«វឌ្ឍនា​កា​មកដល់កម្ពុជាភ្លាម ទៅទស្សនាការប្រកួតលីគកំពូលភ្លាម»។

ជាមួយគ្នានោះសង្គេតឃើញថាវត្តមានកីឡាកររូបនេះអមជាមួយរថយន្តសេរីទំនើបគឺម៉ាក Range Rover Sport ឆ្នាំ២០១៨ ប្រភេទ Hybrid ដែលអាចសាកបញ្ចូលថាមពលអាគុយបានទៀតផង(plug-in Hybrid) តម្លៃជាង​១០​ម៉ឺ​នដុល្លារអាមេរិកឯណោះ ។
បញ្ជាក់ផងដែរ ចាន់ វឌ្ឍនាការកំពុងលេងនៅក្នុងក្រុមបាល់ទាត់ឈ្មោះ Pahang FA របស់ប្រទេសម៉ាឡេស៊ី ដោយទទួលបានប្រាក់ខែខ្ពស់ គឺចំនួនប្រមាណ ១៥,០០០ដុល្លារ ពីក្លឹបថ្មីទៀតផង។