កំពង់ចាម៖ នៅឱកាសចុងខែកុម្ភៈមុននេះ ព័ត៌មានបង្ហាញពីស្រ្តីសម្រាលកូនដោយសេវាវះកាត់ គ្រូពេទ្យភ្លេច កន្សែងនៅក្នុងពោះរយៈពេលបីខែក្រោយសម្រាលទើបបានដឹង បានក្លាយជារូបភាពដ៏មហាសោក សង្រេង ដក់ក្នុងអារម្មណ៍មហាជនពិសេសស្រ្តីដែលត្រៀមនឹងសម្រាលកូន ក្លាយជារូបភាពចង់ចាំនិងការភ័យខ្លាច ដែលពួកគេក៏នាំគ្នានិទានតៗគ្នាថា នេះហើយជាស្នាដៃ គ្រូពេទ្យនៅក្រុងកំពង់ចាម ។Image may contain: 1 person

តារាញូស៍ក៏នាំអារម្មណ៍មហាជនដែលកំពុងស្ថិតក្នុងភ័យរន្ធត់ពីរូបភាពស្រ្តីជាគ្រូបង្រៀន នៅវិទ្យាល័យពាម ជីកង ដែលរងគ្រោះសុខភាពក្រោយសម្រាលកូនស្ទើនឹងបាត់បង់ជីវិត ហើយក៏បង់ទ្រព្យពីផ្ទះអស់ ដោយសារ តែការធ្វេសប្រហែស ពីគ្រូពេទ្យជំនាញនៅខេត្តកំពង់ចាមនោះ ។Image may contain: 1 person, sitting and sleeping

ក្នុងនោះតារាញូស៍ក៏សូមរំលឹកមហាជនផងដែលថា «កាលពីជាង១០ឆ្នាំមុន ដោយសារតែការធ្វេសប្រហែស ពីស្នាដៃគ្រូពេទ្យនៅខេត្តកំពង់ចាមនេះដែរ ក៏ធ្វើឲ្យគ្រួសារមួយនៅរស់នៅទឹកដីស្រុកស្ទឹងត្រង់ បង់ទ្រព្យ អស់ ពីគ្រួសារ ហើយស្ទើនឹងរលត់សង្ខាដែរទម្រាំដឹងពីមូលហេតុជំងឺក្នុងខ្លួនឈឺមិនចេះ ក្រោយការវះកាត់ ក្រោម មុខកាំបិទពេទ្យខេត្តនេះដែរ។Image may contain: one or more people, people sleeping and indoor

កាលនោះម្ចាស់សំណេរនៅតារាញូស៍ក៏បានចុះទៅជួបផ្ទាល់នឹងបុរសវ័យចំណាយដែលរងគ្រោះដោយការធ្វេសប្រហែសរបស់គ្រូពេទ្យ ដោយគាត់បានបញ្ជាក់ថា «ខ្ញុំវះពោះវៀនដុះខ្នែង វះហើយមុខរបួសនោះមិនជាសោះ រាប់ខែនៅតែឈឺចុះអ៊ូលៗនិងមានខ្ទុះហូចេញមក តែក្រោយមកពេទ្យនៅភ្នំពេញគាត់លាងរបួស ក៏មាន កំទេចកន្សែង ក៏សង្ស័យ ក៏វះជាថ្មី ឃើញកន្សែងពោះគោតូចនោះក្នុងពោះនោះ »។ អ្វីដែលតារាញូស៍រំពឹកនេះ គ្រាន់តែជាការព័ត៌មានមួយរំឭកឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះសុខភាពមនុស្សក៏ពិបានថែ ហើយថវិការពីអ្នកក្រីក្រក៏រឹតតែពិបាករកទៅទៀត។