ភ្នំពេញ៖ ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលឈានជិតចូលមកដល់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក Step និងអ្នកនាង ពេជ្រ សោភា បានបញ្ចេញបទចម្រៀងជាច្រើន និងទទួលកំពុងតែទទួលបានការគាំទ្រជាខ្លាំង ដោយមានការចូលទស្សនាពេញបណ្តាញសង្គម និងមានការចាក់រាំកម្សាន្តសឹងតែគ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជា។

ដោយឡែកអ្វីដែលគួឲ្យចាប់អារម្មណ៍នោះមានជនជាតិបរទេសជាច្រើននាក់ បានធ្វើពិធីជប់លៀង ជួបជុំគ្នារាំបទចម្រៀង “មួយកាំពីរកាំ” ដែលជាបទរបស់ Step និង ពេជ្រ សោភា មិនតែប៉ុណ្ណោះថែមទាំងស្លៀកពាក់ខោអាវប្រពៃណីខ្មែរថែមទៀតផង។

ជាមួយទិដ្ឋភាពដ៏គួឲ្យភ្ញាក់ផ្អើលនេះធ្វើលោក Step បានសម្តែងអារម្មណ៍រំភើបនៅលើបណ្ដាញសង្គមរបស់ខ្លួនថា«“WOW!! ជនបរទេស ជប់លៀង ក៏រាំបទខ្មែរដែរ អរគុណចំពោះការចូលចិត្ត» ។