ភ្នំពេញ៖ ពិធីករដែលមានទេពកោសល និងភាពវៃឆ្លាតទើបឈានជើងចូលហង្សមាសថ្មី សុខ រ៉ាស៊ី ហាក់មានរាសីខ្ពស់ទាំងការងារសិល្បៈ និងអាជីពថ្មីនោះចេញមុខតបតចំពោះមនុស្សមួយចំនួនដែលពូកែរិះគន់ដល់ប្រធានសមាគមសិល្បករខ្មែរ និងសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម យ៉ាងចាស់ដៃតែម្ដង។

ដោយមានការប្រៀបធៀបរូបភាពអ្នកពូកែរិះគន់ និងរូបសមាជិកក្រុមការងារសមាគមលីសែងអង្ករលោកក៏លើកឡើងថា«លោកមិនដែលឃើញដោយសារតែ លោកមិនមែន ជាអ្នកលីអង្ករ លីទឹកស៊ីអ៊ីវ និង យកថវិកា ទៅជូនពួកគាត់រាល់ខែ!»។
ខណៈពិធីកររូបសង្ហា សុខ រ៉ាស៊ី បន្តរៀបរាប់ទៀតថា«ប្រធានសមាគម មួយថ្ងៃ ឆ្លៀតទៅសួរសុខទុខអ្នកជំងឺផង ទៅចូលរួមកម្មវិធីសិល្បះផង ពេលមានបុណ្យសពបងប្អូនអ្នកសិល្បះណាម្នាក់គាត់មិនដែលរំលងទេ ការងារផ្ទាល់ខ្លួនផង មួយថ្ងៃៗហែកខ្លួន ជាបី ជាបួន ជំរៀកហើយ លោកមានដឹងអត់?»។

ជាមួយគ្នានោះក៏មាន មនុស្សមួយចំនួនបាន លើកឡើងថា«ដើម្បីកុំឲ្យគេសង្ស័យត្រូវធ្វើដោយតម្លារភាព ក្នុងមួយទីតាំងចំនាយអស់ប៉ុន្មាន ហើយថ្លៃអ្វីខ្លះ នោះបញ្ហា មិនជាកើតមានទេ»។