ភ្នំពេញ៖ ក្រោយមានរឿងចម្រូងចម្រាស់រវាងបទ «រាំក្បាច់ក្ងោក» របស់ ខេមរៈ សិរីមន្ត និងបទ «មករាំក្បាច់ក្ងោក» របស់តារាមុខសេះ ម៉ាដូណា ថា មានភាពស្រដៀងគ្នា ដែលធ្វើឲ្យ ម៉ាដូណា មិនអស់ចិត្តសោះ ហេតុអ្វីបានបទទាំងពីរនេះស្រដៀងគ្នាម៉្លេះ ហើយរិតតែធ្វើឲ្យលោកឈឺចាប់ជាងនេះទៅទៀតនោះគឺ មហាជនរាប់សិបនាក់បានចោទថា លោកលួចបទ ខេមរៈ សិរីមន្ត មកច្រៀងឡើងវិញ ព្រោះតែចង់ល្បីដូចគេ។

ទាក់ទិនរឿងនេះ ម៉ាដូណា ប្រាប់តារាញូស៍ថា «ខ្ញុំនឹងមកស្រាយនៅល្ងាចនេះ ជុំវិញរឿងបងប្អូនថា ខ្ញុំយកបទ ខេមរៈ សិរីមន្ត មកច្រៀង»។ ប្រភពដដែលបន្តថា «ឃើញគេដាក់រូបខ្ញុំយំធ្វើ Cover តាមពិតរូបនោះយូរណាស់មកហើយ។ គ្រាន់តែរឿងប៉ុណ្ណឹង មានរឿងអ្វីត្រូវយំ»។ លោកបានរំឭកឡើងវិញថា «នៅល្ងាចនេះខ្ញុំនឹងធ្វើការ Live លើគណនីហ្វេសប៊ុករបស់ខ្ញុំ ដើម្បីស្រាយចម្ងល់ធំៗបួន រួមមានទី១ រឿង ម៉ៃ សុគន្ធ, ទី២ រឿងអ្នកគាំទ្រថាខ្ញុំយកបទ ខេមរៈ, ទី៣ រឿងយកខ្ទើយមកសម្តែង និងទី៤ រឿងមហាជនជេរខ្ញុំ»។