ភ្នំពេញ៖ ស្រ្តីម្នាក់ដែលបង្ហាញឈ្មោះទៅសមត្ថកិច្ច មានឈ្មោះ ឡាយ វិល័យ អាយុ៣០ឆ្នាំ និងស្នាក់នៅម្ដុំកាណាស៊ីធី ផ្លូវវេងស្រេង និងទទួចសុំឲ្យសមត្ថកិច្ចជួយរំដោះនាងចេញពីក្រញាំដៃប្តីឥតខាន់ស្លា ខ្វះក្តីមេតាផង។
តបនូវសំឡេងទទួចប្តឹងពីស្រ្តីវ័យ៣០ឆ្នាំ ទៅនឹងសមត្ថកិច្ច ភ្លាមៗនោះសមត្ថកិច្ចបានរំដោះស្ត្រីរងគ្រោះចេញពីម្ដុំផ្លូវ២០០៤ មកទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌក្រោមបញ្ជាលោក ហែម ដារិទ្ធិ អភិ​បាល​ខណ្ឌផ្ទាល់តែម្ដង។

ទាំងទឹកមុខដ៏ក្រៀមក្រំ ស្រ្តីវ័យ៣០ឆ្នាំ ឈ្មោះ ឡាយ វិល័យ ក៏បានរៀបរាប់ប្រាប់សមត្ថកិច្ចពីដំណើរជីវិតនាងជា​មួ​យ​​នឹងប្តីហេងស៊យ រំលងពរជ័យអ្នកមានគុណនោះថា « ប្តីខ្ញុំឥតខាន់ស្លានេះ មានឈ្មោះ នីម ឈីន អាយុ៣៦ឆ្នាំ ហើ​យគាត់បានបង្ខំអោយខ្ញុំធ្វើអំពើមិនគប្បី ដោយយកឡាមអារប្រដាប់ភេទខ្ញុំ យកទៅឆាស៊ី ប៉ុន្តែដោយសារតែខ្លួនមិនហ៊ាន ទើបអារត្រឹមខោខាងក្រៅអោយចេញ ឈាមតិចៗប៉ុណ្ណោះ។ ពេលខ្លះ គាត់បង្ខំរួមភេទហើយថតវីដេ​អូ​ទុកទៀង ហើយគម្រាមគ្រប់បែបយ៉ាង បើខ្ញុំហ៊ានតវ៉ា។
នាងក៏បានបញ្ជាក់ថា «ដោយសារតែអំពៅដ៏ឃោឃៅនេះហើយ ទើបខ្ញុំទ្រាំមិនបាន សុខចិត្តប្តឹងសមត្ថកិច្ចឲ្យជួយ និងឲ្យច្បាប់ជួយរកយុត្តិធម៌ឲ្យខ្ញុំជាស្រ្តីទន់ខ្សោយ»។