ភ្នំពេញ៖ ពិធីការិនី និងតារាបង្ហាញម៉ូតជើងចាស់ អ្នកនាង ឌួង ហ្សូរីដា មានឈ្មោះល្បីល្បាញក្នុងវិថីសិល្បៈ និងពោពេញទៅដោយសមត្ថភាពផងនោះ។ នាងជាមនុស្សដែលមានចិត្តជ្រះថ្លាផងដែរ ក្នុងការធ្វើបុណ្យ ទាំងក្លាហ៊ានប្រកាសដោយចំហ ដកប្រាក់ចំណេញពីហាង មុទិតា ចំនួនដប់ភាគរយ ទៅរួមចំណែកនឹងការងារសង្គម ។ កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧ ដែលត្រូវជាបិណ្ឌ៨ ហើយក៏ជាថ្ងៃសិល។ ដែលរួមដំណើរទៅដាក់មិនដល់ទីអារាមវត្តប្រាសាទនៅតំបន់ភ្នំប្រសិទ្ធិ៍ ជាមួយនឹងសមាគមសិល្បករខ្មែរ ។

រំពេចនោះនៅក្នុងគណនីហ្វេសប៊ុកនាង ក៏មាន បង្ហោះសារ ដែលបង្ហាញឲ្យសាធារណៈជនឃើញយ៉ាងច្បាស់ក្រឡែតថា«សូមជូនបុណ្យដល់អ្នកទាំងអស់គ្នាក្នុងថ្ងៃកាន់បិណ្ឌទី ៨ និង ជាថ្ងៃសីលទាំងអស់ ជាពិសេសសូមជូនបុណ្យដល់អតិថិជនរបស់ ហាង មុទិតា ទាំងអស់ ដែលជាអ្នករួមចំណែកក្នុងការចូលបច្ច័យ 2000$ ដើម្បីជាវ “ព្រះពុទ្ធផ្ចាញ់មារ” ដែលឆ្លាក់អំពីថ្មភ្នំពីខេត្តព្រះវិហារ មកដាក់ក្នុងបរិវេទផ្លូវធំក្នុងវត្តប្រាសាទ នៃលោកឪ សោម ស៊ីម »។ ព្រមនឹងការបង្ហាញពីសកម្មភាពសស្រាក់សស្រាំ ក្នុងការធ្វើបុណ្យ ដែលរួមទាំងក្រុមការងារផងនោះ តារាសម្តែងនិងពិធីការិនី វ័យជាង៣០ឆ្នាំរូបនេះ ក៏បានបង្ហាញឲ្យដឹងទៀតថា «ដូចនាងខ្ញុំបានជំរាបហើយថា យើងនឹងដកប្រាក់ចំណេញ 10% នៃហាង មុទិតា សំរាប់ចូលរួមការងារសង្គម សាងបុណ្យកុសលផ្សេងៗ ទៅតាមលទ្ធភាពចំណូល ដែលពួកយើងលក់បានទៅតាមការគាំទ្រនិងជួយជាវគ្រប់ផលិតផលទាំងអស់របស់យើងខ្ញុំ ។ សូមអនុមោទនាកុសល ផលបុណ្យទាំងអស់គ្នាណា» ៕