សៀមរាប៖ ក្នុងឱកាសជិតដល់ថ្ងៃចូលឆ្នាំថ្មីតារាចម្រៀង ដែលទើបប្តូរតួនាទីពីអ្នកគ្រប់គ្រងផលិតកម្មថោន លោក​ ករុណា ពេជ្រ បានបង្ហោះសកម្មភាពសម្ដែងក្នុងបទចម្រៀងថ្មីដែលត្រៀមកំដរអារម្មណ៍មហាជនក្នុងឱកាសបុណ្យប្រពៃណីនេះនៅលើទឹកដីក្រុងអង្គរ។
ក្នុងសារបង្ហាញពីការស្ទួយសិល្បៈបុរាណនោះ លោក ករុណា ពេជ្រ បានរៀបរាប់ថា«ត្រៀមនាំក្រុមតន្រ្តី ស្គរដៃ កន្រ្ទឹ​ម​ ស្រុកស្រែ មកបង្ហាញជូន រាំកំសាន្ត ចាប់ពីថ្ងៃ ទី 23 មិនា 2018 មុនផ្សារចាប់ដំណើរការសម្ភោធជាផ្លូវការ នៅ​ថ្ងៃទី 29-30-31 មិនា 2018 ខាងមុខនេះហើយ…»។

ជាមួយគ្នានោះក៏ទទួចសុំការគាំទ្រទៀតថា«ផ្សាររាត្រី សៀមរាប កុងតឺណឺ & ផាប់ស្រ្ទីត ស្តាតចាស់សូមពុកម៉ែ បងប្អូនមករាំកំសាន្ត រាំវង់ កន្រ្ទឹម ពេលរាត្រី ខាងមុខ ផ្សាររាត្រី សៀមរាប កុងតឺណឺ ទាំងអស់គ្នា តែម្តងណា…»។

ខណៈដែលមហាជនមួយចំនួនលើកឡើងថា«ខ្ញុំស្រលាញ់ភ្លេងស្គរដៃខ្មែរយើងណាស់ខ្ញុំបាទគាំទ្របើខ្ញុំបាទមានរវល់ចង់ជួលសូមជួយប្រាប់លេខទូរស័ព្ទផងបាទ»។