ភ្នំពេញ៖ រំពេចពីបង្ហាញពិធីសម្ពោធហ្ការាស់លក់រថយន្តដែលមានតម្លៃវាល់សែនដុល្លារ នាង ដេននី ក្វាន់ងារបុប្ផាចាយសម្រស់សិចស៊ី នៅរសៀលថ្ងៃទី២០ខែមីនានេះ ក៏បង្ហាញពីការខិតខំលើសមទ្ធផលថ្មីមួយបន្ថែមទៀតលើវិថីសិល្បៈ ជាមួយការប្រកូកប្រកាសរកតួប្រុសមកធ្វើជាតួសម្តែង ប្រឡោមលើសម្ផស្សនាងក្នុងបទចម្រៀងជាស្នាដៃនាងផងដែរ។
នៅក្នុងគណនីហ្វេសប៊ុកនាងផ្ទាល់ នាង ដេននី ក្វាន់ ដែលជាតួឯកក្នុងរឿង« ផ្ទះចិញ្ចឹមខ្មោច» នាងក៏បានបង្ហាញសាររៀបរាប់ខ្លីថា «ត្រូវការតួប្រុសម្នាក់ដែលមានកម្ពស់ចាប់ពី 1.75m ឡើងទៅ សម្រាប់ថតMV ថ្មីជាមួយខ្ញុំ បើចាប់អារម្មណ៍ខំមិនជារូប ឬ Inbox»។
ក្នុងសារផ្សព្វផ្សាយរកតួប្រុស ក្នុងលក្ខណ្ឌដែលនាងបង្ហាញមកសម្តែងប្រឡោមស្នេហ៍ជាមួយនាង ដើម្បីឲ្យបទចម្រៀងថ្មីរបស់នាង ក៏កាន់តែមានភាពទាក់ទាញ់នោះ ក៏ឃើញមានអ្នកចាប់អារម្មណ៍ច្រើនផងដែរ ។ ប៉ុន្តែយ៉ាង ការចាប់អារម្មណ៍ពីហ្វូងបុរសដែលមានលក្ខណៈដូចដែលនាង ដេននី ក្វាន់ ចង់បាននោះទំនងមិនហ៊ានបង្ហាញមុខជាសាធារណៈនោះទេ ។ ខណៈដែលក្នុងលក្ខណ្ឌ នាងក៏បានប្រាប់ថា ឲ្យទាក់ទងនាងតាម Inbox៕
