ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីកូនប្រុសទាំង៣ ព្រាប សុវត្ថិ អង្រួនពិភពសិល្បៈឡើងកក្រើកត្រឹមតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ព្រោះតែបទចម្រៀង ក្បាច់រាំ និងភាពស្រស់ស្អាតរបស់ពួកគេបានទាក់ទាញអ្នកគាំទ្រឡើងភ្លូកទឹកភ្លូកដីនូវបទល្បីមួយចំនួន ដូចជា «កែវភ្នែក» «ហេតុអ្វីចាកចោលបង» «លួចស្រលាញ់» និងបទជាច្រើនទៀត។

ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កូនប្រុសទាំង ៣ ព្រាប សុវត្ថិ បានចេញចម្រៀងរួមគ្នា ដែលមានចំណងជើងថា «ក្បាច់កង្កែប»។ យ៉ាងណាចំណងដៃថ្មីមួយនេះ តារាចម្រៀងទាំងបី សង្ឃឹមថា នឹងអាចបង្កើនប្រជាប្រិយភាពបន្ថែមទៀត។

សូមទស្សនាវីដេអូ!!