ភ្នំពេញ៖ ពិធីការិនីរូបស្រស់ សុខ សោម៉ាវត្តី ក្រោយក្លាយជាអ្នកមេម៉ាចាយសម្រស់សខ្ចីមិនចាញ់ក្រមុំៗនោះត្រូវបានគេដឹងថាបង្កាត់ភ្លើងស្នេហ៍ជាមួយកីឡាបាល់ទាត់រូបសង្ហា លី វ៉ាហេទ យ៉ាងផ្អែមល្ហែមដូចស្រមោចនិងស្ក។

ខណៈមេម៉ាយចាយរាង សុខ សោម៉ាវត្តី បង្ហាញសម្រស់នៅក្បែរមាត់សមុទ្រយ៉ាងស្រស់ស្អាតនោះ នាងហាក់ដូចជាចង់​បង្ហាញឲ្យគេដឹងថាមានមនុស្សពិសេសនៅក្បែរខ្លួនទើបពោលពាក្យមួយឃ្លា​ថា​«ទា​យ​មើលអ្នកណាថតអោយបើ​ញ​ញឹ​មស្អាតអញ្ចឹង ហេហេហេ»។​​ស្របពេលដែលដាក់ជាសំនួរឲ្យទាយរកអ្នកថតនោះក៏មានប្រិយមិត្តភាគច្រើនឆ្លើយដូចៗគ្នាថា«នោះគឺលី វ៉ាហេទ ដែលជាម្ចាស់​បេះ​ដូង​នោះ​អី»។

បញ្ជាក់ផងដែរសុខសោម៉ាវត្តីធ្លាប់តែបង្ហាញភាពស្អិតល្មូតផ្អែមល្ហែមជាមួយកីឡាករខ្សែរការពារបឹងកេតលីវ៉ាហេទដោយប្រឡេះគ្នាមិនបានហើយវ៉ាហេទថែមទាំងធ្លាប់និយាយថាមិនអាចអត់វត្តីបាននោះ។ដូចនេះអាចបញ្ជាក់បានថាទោះបីជានាងមិនបង្ហាញថាជានណាក៏ដោយក៏ប្រិយមិត្តអាចដឹងទៅហើយ។