ភ្នំពេញ៖ បន្ទាប់ពីរ តារាចម្រៀងរ៉េបវ័យក្មេងរូបសង្ហាលោក ងួន ចាន់ដេវីត (G-devith) ទទួលបានប្រជា ប្រិយភាពខ្លាំងឡើងៗជាលំដាប់ពីសំណាក់មិត្តយុវវ័យគ្រប់ស្រទាប់ក្នុងរយៈពេលដ៏ខ្លីជាមួយនឹងបទជាក់កន្ត្រាក់អារម្មណ៍។ គួរបញ្ជាក់ផងដែរថា លោកទើបតែត្រូវគេរិះគន់ ថាធ្វើតែបទចម្រៀងលើកតម្កើង យុវជនបែកស្លុយ ជាហេតុជំរុញឲ្យលោក និពន្ធបទ “FAKE SH*T”នេះឡើងមក។

បើយោងតាមគណនីយហ្វេសប៊ុករបស់តារាចម្រៀ ងួន ច័ន្ទដេវីដ បានបង្ហោះសារថា”នេះជាការសំណូម ពររបស់អ្នកគាំទ្ររបស់ខ្ញុំ អរគុណដល់អ្នកគាំទ្រដែលតែងតែនៅជាមួយខ្ញុំមិនថាមានរឿងអ្វីកើត ឡើងបទនេះសម្រាប់អ្នកគាំទ្រ កុំយកដាក់ខ្លួន”។ ដូវនេះមានអ្នកគាំទ្រជាច្រើនគិតថាលោកបានបញ្ចេញបទនេះឡើងដើម្បីឌឺដងដាក់អ្នកដែលរិះគន់លោក។