ភ្នំពេញ៖ ស្រីស្អាតជិះឡានទំនើបម្នាក់ ផឹកស្រាស្រវឹងជោកប្រាណ ឈប់ដានដេកតាមផ្លូវ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច និងអ្នកាសែតហង្សមាស បានចុះទៅដល់ និងបានដាស់នាងឲ្យភ្ញាក់។

ទន្ទឹមនោះ បុរសអ្នកកាសែតបានព្យាយាមផ្តិតយករូបភាពនាង ជាហេតុធ្វើឲ្យនាងក្តៅចិត្តឆេវ និងបានស្ទុះចេញពីឡាន វាយបុរសអ្នកកាសែតបែកមាត់ ឈាមច្រមុះ មិនត្រឹមតែប៉ុណ្ណោះទេនាងបានកន្ត្រាក់ទូរស័ព្ទពីបុរសនោះ បោកចោលទៀតផង។ រំពេចនោះ សមត្ថកិច្ចបាននាំខ្លួនស្ត្រីរូបស្រស់ទៅសួរនាំនៅប៉ុស្តិ៍នគររដ្ឋបាលវត្តភ្នំ។