ភ្នំពេញ៖ បន្ទាប់បង្ហោះសារសុំអង្វរអតីតគូស្នេហ៍ អាណិកជន មានងារ ជា គ្រូពេទ្យឈ្មោះ វីលៀម Willam ឲ្យឈប់មករវល់ ស្រាប់តែនៅថ្ងៃទី២១ខែមីនា នេះ តារាសម្តែង មាស ក៏បង្ហាញសារវិធីសាស្រ្តកាត់ស្ត្រេស៍ក្នុងខ្លួន។

តែយ៉ាងណា តាមការរយៈនៃការបង្ហាញពីវិធីកាត់ស្រ្តេស៍នោះ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនសម្គាល់ថា នាង មាស សម្ផស្សហាក់ដូចជាមុនសូវមានក្ដីសុខក្នុងជីវិតនោះដែរ ហើយការបង្ហាញនេះក៏ទំនងជាវិធីលួងចិត្តខ្លួនឯងនោះដែរ។ខណៈដែលនាងបានបង្ហោះសារមួយឃ្លាថា«អ្នកដែលញញឹមបន្ទាប់ពីជួបស្ថានភាពតានតឹង មានអត្រា​បេះ​ដូង​លោតញាប់តិចជាងអ្នកដែលមិនបានញញឹម»។

នាង មាស សម្ផស្ស ក៏លើកឡើងពីទុក្ខលំបាកនៅក្នុងខ្លួនទៀតថា«ការដែលយើងញញឹមពេលជួប ស្ត្រេស៍ ធ្វើឲ្យរាងកាយបង្កើនកម្លាំងតបតនឹងស្ត្រេស៍ “។ ការញញឹមអស់ចិត្ត គឺកម្រើកទាំងសាច់ដុំជុំវិញមាត់ និងសាច់ដុំជុំវិញភ្នែក មានប្រសិទ្ធភាពកំចាត់ស្ត្រេស៍ និងកាត់បន្ថយអត្រាបេះដូងលោតញាប់»។

តែតារាស្រីរូបនេះនៅតែព្យាយាមលួងខ្លួនឯងដោយនិយាយថា«ញញឹមអោយបានច្រើន ធ្វើឲ្យជីវិតស្រស់ថ្លា នឹងបំបាត់ភាពតានតឹងដូច្នេះត្រូវញញឹមទាំងអស់គ្នាណាសំណប់ចិត្តជាទីគោរពស្រលាញ់»។