ភ្នំពេញ៖ផ្ទុយពីការលើកឡើងថាតារាចម្រៀងស្រីឈានមុខគេរបស់ផលិតកម្មសាន់ដេកញ្ញាសុខ ពិសី នឹងចាប់ ដៃគូរតែជាមួយតារាប្រុសណារបស់សាន់ដេដែលល្បីឈានមុខដូចរូបនាងដែរ ចំណែកតារាប្រុសថ្មីៗនិង កេរ្ដិ៍ ឈ្មោះនៅមានកម្រិតពិសី មិនចង់ចាប់ដៃគូជាមួយ ស្រាប់តែពិសី បានប្រាប់អ្នកការសែត កាលពី ពេលថ្មីៗ នេះថានាងមិនប្រកាន់ខ្លួនក្នុងការច្រៀងជាមួយដៃគូនោះឡើយពោលគឺឲ្យតែផលិតកម្មតម្រូវគឺនាងធ្វើតាមទាំងអស់។Image may contain: 1 person

សុខ ពិសី ដែលឡើងច្រៀងនៅប៉ុស្ដិ៍អាស៊ីអាគ្នេហ៍កាលពីពេលថ្មីៗនេះថែមទាំងឡើង ច្រៀង បទ”សង្សារជើងល្អ” ដោយ ឆ្លងឆ្លើយនិងរាំសម្ដែងជាមួយតារាប្រុសមិនសូវល្បីខ្លាំងលោកបូទី ទៀតផងដែលនោះជាការបញ្ជាក់ ថាពិសី គឺពិតជាមិនប្រកាន់ដៃគូមែន។ Image may contain: 1 person, standing

សុខ ពិសី ធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយអតីតតារាចម្រៀងផលិតកម្មសាន់ដេលោកខេមរៈ សិរីមន្ដ ជាច្រើន បទរួមទាំងការថតភាពយន្ដផងដែរ។តែតាំងពីសិរីមន្ដ កា្លយទៅជាសមាជិករបស់ហង្សមាសមកពិសី បានងាក មកចាប់ដៃគូជាមួយលោកឆាយ វីរៈយុទ្ធ និងនាយចឺម វិញម្ដងហើយសម្រាប់បទចម្រៀង បុណ្យចូល ឆ្នាំខ្មែរ ខាងមុខនេះពិសី បានចេញបទ”បីអាប៉មទៅរាំ”និងបទមួយចំនួនទៀតដែលមានការចាប់ដៃ ជាមួយ លោកចឺមផងដែរ៕Image may contain: 1 person, standingImage may contain: 1 person, standing and indoor