ភ្នំពេញ៖ អតីតតារាសម្ដែងអ្នកនាង គឹម លីហ្សា ស្វាមី និងកូនជាទីស្រលាញ់ បានចាកចេញពីមាតុ​ប្រទេសទៅ​អូស្ត្រាលីវិញហើយ កាលពីថ្ងៃទី ២០ ខែមីនានេះ ក្រោយពីនាងបានមកលេងទឹកដីកំណើតរយៈពេលពីរខែ មើលទៅគ្រួសារអ្នកនាងមានសុភមង្គលណាស់ ។ អ្នកម្ដាយវ័យក្មេង គឹម លីហ្សា ធ្លាប់ពោលថា « រយៈពេលពីរខែដែលខ្លួនបានមកលេងស្រុកខ្មែរ​ជួបជុំសាច់​ញាតិ មិត្តភក្ដិ ពិតជាលឿនខ្លាំងណាស់ ភ្លេចៗខ្លួនក៏ជិតដល់ថ្ងៃត្រឡប់ទៅវិញហើយ » ។

អតីតតារាស្រីស្រស់រូបនេះហាក់នៅនឹករលឹកមាតុប្រទេសខ្លាំងទើបបានពោលពាក្យសម្ដី មួយឃ្លាថា «ពេលមកញញឹម ទៅវិញទឹកភ្នែក» តែទោះជាយ៉ាងណាក៏ស្រីស្អាតរូបនេះត្រូវត្រលប់ទៅអូស្រ្តាលី​តាម​ស្វាមីវិញ​ដែរ ។