ភ្នំពេញ៖ តារាចម្រៀងជើងចាស់លោក ហួរ ឡាវី ដែលមហាជនស្គាល់ថាជាឪពុកតារាសម្រៀងស្រី វី ឌីណែត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ​ដើម្បីសង្គ្រោះបន្ទាន់ កាលពីយប់មិញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

ក្នុងនោះ គណនីហ្វេសប៊ុករបស់លោក ហួរ ឡាវី ដែលកូនរបស់លោកជាអ្នកកាន់ បានសរសេរសារបង្ហោះថា «លោកគ្រូ ហួរ ឡាវី ចូលមន្ទីរពេទ្យបន្ទាន់»។ យ៉ាងណាមិញជំងឺអ្វីនោះ មិនទាន់ត្រូវបានក្រុមគ្រួសារ ក៏ដូចជា វី ឌីណែត បានឆ្លើយតបនោះទេ ខណៈអ្នកបារម្ភនិងសួរថា «តើលោកគ្រូឈឺអ្វី?»។