ភ្នំពេញ៖ បុរសសម្បុរស្រអែម ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងមួយរូបត្រូវបានគេល្បីថាមានសម្លេងមិនខ្លាំងមិនធម្មតា ឬអាចនិយាយបានថា សម្លេងល្អកម្ររកបាន។ នៅឱកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ តារាចម្រៀង ឆាយ វីរៈយុទ្ធ បានប្រាប់តារាញូស៍ថា «ខ្ញុំមានបទចម្រៀង បួនប្រាំបទ ដែលជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ រួមជាមួយបទញាក់កន្ត្រាក់អារម្មណ៍ផងដែរ សម្រាប់អបអរឱកាសបុណ្យចូលឆ្នាំថ្មី ទុកសម្រាប់ឲ្យបងប្អូនរាំកម្សាន្តទាំងអស់គ្នា»។

ជាមួយគ្នានោះផងដែរ លោកបានជូនពរបងប្អូនជនរួមជាតិថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូមឲ្យបងប្អូនទាំងអស់ ជួបតែសុខសុភមង្គល រកទទួលទានមានបាន»។