ភ្នំពេញ៖ នៅមុននេះរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារនៅលើបណ្ដាញសង្កមហ្វេសប៊ុករបស់ខ្លួន ដោយលើកឡើងថា«អ្នកដឹងខ្លួនស្រវឹងឈប់ដេកក្នុងឡាន គឺគួរអាណិតនិងសរសើរព្រោះយល់ពីកំរិតសមត្ថភាពខ្លួន» ។

ដែលការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧតម ខៀវ កាញារិទ្ធ ត្រូវបានគេមើលឃើញថា មួយថ្ងៃបន្ទាប់ពីអ្នកថតព័ត៌មានហង្សមាសម្នាក់ ត្រូវស្ត្រីស្រវឹងម្នាក់វាយបែកកញ្ចប់មាត់ ខណៈ​ថត​នាង ឈប់រថយន្តគេង នៅលើដងផ្លូវនៅរាជធានីភ្នំពេញយប់។

ក្នុងនោះលោករដ្ឋមន្ត្រីបន្តសារក្នុងន័យមិនអោបក្រសោបកូនចៅថ្នាក់ក្រោមថា «តែបើយើងនាំគ្នាទៅថតចុះផ្សាយតើដើម្បីជំរុញអោយគាត់បើកបុកគេឯងដើម្បីខ្លួនឯងមានអត្ថបទផ្សាយឬយ៉ាងណា ? បើមិននិយាយដល់វិជ្ជាជីវៈទេ យ៉ាងហោចណាស់យើងគិតពីកំរិតសីលធម៌ សុជីវធម៌ និង ការអប់រំទៅចុះ »។

ជាមួយគ្នានោះក៏មានបណ្ដាអ្នកគាំទ្រមួយចំនួនលើកឡើងថា«ឯកភាពយោបល់ម្ចាស់បង។ ដោយសេចក្តីគោរព។ អូនៗអ្នកកាសែតមួយចំនួន អត់ស្គាល់ពាក្យថា ក្រមសីលធ៌ម វិជ្ជាជីវះ សិទ្ធិអំណាចអ្នកកាសែត សីលធ៌ម សេចក្តីថ្លៃថ្នូររបស់មនុស្សទូទៅទេ។ នៅពេលត្រូវបានគេហាមមិនឲ្យព៌តមាន ឬថតរូបណាមួយ តែងនិយាយថា ខ្ញុំអ្នកកាសែត»។