ពោធិ៍សាត់៖ តាមការកត់សម្គាល់កន្លងមកអតីតតារាសម្តែងលោក ខៃ ប្រសិទ្ធ តែងតែមកលេងស្រុកកំណើតនៅខេត្តពោធិ៍សាត់ រាល់ពេលលោកមកកម្ពុជា។ កាលពីដើមខែមុននេះបានលេចឮដំណឹងថា លោក ខៃ ប្រសិទ្ធ កំពុងរៀប​ចំកសាងភូមិគ្រឹះដ៏ធំនៅទឹកដីកំណើតរបស់លោកគឺខេត្តពោធិ៍សាត់។

កាលពីម្សិលមិញនេះ ក្រុមជាងសំណង់បានចាក់ផ្លូវបេតុងទៅកាន់ភូមិគ្រឹះរបស់លោក ហើយទិដ្ឋភាពនោះត្រូវបានមេជាងសំណង់ថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក រំពេចនោះលោក ខៃ ប្រសិទ្ធ បានខមមិនថា «អរគុណប្អូន និងអរគុណអ្នកទាំងអស់គ្នា ដែលខិតខំបំពេញការងារ»។