ភ្នំពេញ៖តាំងពីតារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយ កុយ ចូលប្រឡូកក្នុងវិស័យសិល្បៈតែងតែបង្កឲ្យមានភាពសប្បាយរីករាយដល់មហាជនជានិច្ចជាមួយសម្លេង និងទឹកមុខដ៏កំប្លុកកំប្លែង។
ដោយឡែកក្នុងឱកាសបុណ្យប្រពៃណីខ្មែរ ខិតចូលកាន់តែកៀកនេះក្រុមតារាសិល្បៈជើងចាស់របស់នាយ កុយ ហាក់បង្ហាញទីផ្សាអណ្តែតឡើងជារឿយៗក្នុងកម្មវិធីធំៗដូចជាមានការអញ្ជើញចូលរួមក្នុង​​កម្មវីធីអាពាហ៍ពិពាហ៍ជា​ដើម។
ជាការពិតណាស់ក្រុមតារាកំប្លែងរូបនេះហាក់ដូចជាមិនសូវមានមុខលើកញ្ចក់ទូរទស្សន៍ឡើយ ព្រោះតែទីផ្សារខាងក្រៅកើនឡើងខ្លាំងគួឲ្យកត់សម្គាល់ទៀតផង។ ជាក់ស្តែង នាយ កុយបង្ហោះរូបប៉ុន្មានសន្លឹកនៅម៉ុងឌីយ៉ាល់ អាចបញ្ចាក់បានថាលោកកំពុងមានកម្មវិធីធំហើយជាមួយសម្លៀកបំពាក់ប្រពៃណីដូចជាឈុតកាត់សក់។