ភ្នំពេញ៖ កាលពីមុនថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នាង កាក់ ចន្ធី បានចូលរួមច្រៀងលេងជាមួយបងប្អូនជនជាតិអាមេរិកក្នុងកម្មវិធី Cambodian Space Project យ៉ាងសប្បាយរីករាយ។ អនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាននេះ ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបង្ហោះសារថ្លែងពីក្តីអាណោះអាល័យរូបនាង ដែលជួបគ្រោះចង្រៃបណ្តាលឲ្យនាងបាត់បង់ជីវិត ត្រឹមមួយពព្រិចភ្នែក។

ក្នុងសារនោះស្ថានទូតអាមេរិកសរសេរថា «ទេពកោសល្យផ្នែកចំរៀង តន្រ្តីរបស់ចន្ទីបានធ្វើអោយមនុស្សនៅទូទាំងពិភពលោកមានការសប្បាយ ដោយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ជាទីដែលគាត់បានសំដែងជាច្រើនលើក ហើយគាត់បានបង្ហាញពីលក្ខណៈពិសេសដោយឡែកមួយនៃតន្រ្តីសម័យរបស់ខ្មែរ។ គាត់បានធ្វើជាដៃគូជាច្រើនដងជាមួយស្ថានទូតអាមេរិក»។

សូមទស្សនាវីដេអូ!!