ព្រះវិហារ៖ បុរសម្នាក់ធ្វើមុខកំសត់តាមផ្សងព្រេងរកគូស្នេហ៍រហូតដល់ព្រះវិហារ ដោយសារតែលង់ស្នេហ៍នាងតាមសម្លេងទូរស័ព្ទ ពេលនេះត្រូវបានក្រុមប្រជាពលរដ្ឋព្រួតវាយ​ប៊ិះក្ស័យ ខណៈលួចម៉ូតូគេ ហើយម្ចាស់គេតាមទាន់។

លោក ហ៊ាង សុជាតិ បានប្រាប់ថា «បុរសខាងលើមានឈ្មោះ សុខពិសិដ្ឋ ហៅ សុខសុភាព មុខសញ្ញាលួចម៉ូតូ និងធ្លាប់ធ្វើសកម្មភាពតាមសាលា និងកន្លែងផ្សេងៗ»។ បន្ទាប់ពីធ្វើសកម្មភាពលួចមិនបានជោគជ័យ បុរសខាងលើត្រូវម្ចាស់ម៉ូតូតាមទាន់ និងវ៉ៃបួនប្រាំ រួចចាប់បញ្ជូនឲ្យសមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។