អាមេរិក៖ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរជិតមកដល់ម្ចាស់បទចម្រៀង «មាន់ស្រែ»ហាក់ដូចជាកាក់កបខ្លាំងជាមួយទីផ្សាសិល្បៈ ខណៈថ្មីៗនេះកញ្ញា រ៉ាប៊ី កំពុងស្ថិតវត្តមាននៅសហរដ្ឋអាមេរិកដើម្បីសម្តែងសម្រាប់បងប្អូន ប្រជាជនខ្មែរទស្សនានៅទីនោះ។

ពេលទៅដល់ទឹកដីអាមេរិកភ្លាមរ៉ាប៊ីបង្ហោះវីដេអូបង្ហាត់ក្បាច់រាំ បទ «មាន់ស្រែ» របស់ខ្លួន ទៅបងប្អូនខ្មែរ ដែលរស់នៅទីនោះឃើញថាពួកគេពិតជាសប្បាយជាមួយ ក្បាច់ដ៏ទាក់ទាញរបស់ រ៉ាប៊ី ខ្លាំងមែនទែន។
យ៉ាងណាមិញបទ«មាន់ស្រែ»ល្បីមិនណយ នៅទីនេះផងដែរ។បញ្ជាក់រ៉ាប៊ីកំពុងតែនៅសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួន រង់ចាំសម្តែងបទដែលកំពុងល្បីរបស់ខ្លូន ដើម្បីចែកជូនបងប្អូននៅទីនោះទស្សនាផងដែរ៕