ភ្នំពេញ៖ តារាចម្រៀង និងសម្ដែង សូ ដានីតា ថ្មីៗនេះនាងបានបង្ហាញសារមួយដែលទាក់ទងនិងរឿងដែលថា នាងកាច់កុងជាមួយតារាសម្ដែងអ្នកនាងចន ចន្ទលក្ខិណា នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់នាង។Image may contain: 3 people, people sitting

នៅក្នុងនោះដែរបានភ្ជាប់ជាមួយរូបថតពីរនាក់ អ្នកនាង ចន ចន្ទលក្ខិណា ញញឹមយ៉ាងស្រស់ហើយពោលថា «  ឃើញសារព័ត៌មានចុះផ្សាយថា  សូ ដានីតា នៅកាច់កុង ចនចាន់ដល់ណាទៀត ? មែនខ្ញុំទទួលស្គាល់ ខ្ញុំនិង​បង ចន ចាន់ ពិតជាកាច់កុងគ្នាមែន តែគាត់ក៏ហួសហេតុដែរ រករឿងខ្ញុំ ច្រណែនខ្ញុំ គិតតែពីមើលបំណាំ ព្រោះហួងហែងប្តី ខ្លាចខ្ញុំមានទ្រព្យជាង គិតតែថាខ្ញុំខុស មិនមើលខ្លួនឯងទេ ដើរតែរករឿងខ្ញុំស្ទើរគ្រប់កន្លែង បើខ្ញុំមិនតប គាត់ក៏មិនព្រមដែរ ចាសម័យសង្គមណាក៏ដោយ គ្មានអ្នកណានៅស្ងៀមអោយជេរស្រួលៗទេ ទោះបីខ្ញុំជាសិស្សប្អូនក៏ដោយ»។Image may contain: 4 people, people smiling, people sitting

កញ្ញា សូដានីតា បន្តទៀតថា​  សុំតបតខ្លះហើយ កុំអោយសិស្សច្បង​បាន​ដៃពេក​ ខ្ញុំមិននិយាយច្រើនទេ ព្រោះ​ខាងលើនេះគឺសុទ្ធតែឃ្លានឹងប៉ារូលថតកុនទេចា បើនៅក្រៅវិញ មើលថែរគ្នា និងចង់ដឹងសុខទុក្ខគ្នាណាស់ ទៅណាក៏ទៅជាមួយគ្នាដែរទិញបាយអោយគ្នាញាំទិញកាហ្វេចែកគ្នាផឹក គឺស្រលាញ់គ្នាចាក់ទឹកមិនលេចទេ ចា  ហាសហាស ប្រហែលមានហ្វេនខ្លះមើលហើយគិតថា ខំតែមើលស្មានតែឈ្លោះគ្នាមែនទែន»៕Image may contain: 1 person, close-upImage may contain: 1 person, smiling, close-upImage may contain: 1 person, close-up