ភ្នំពេញ៖ ផ្ទុយ​នឹង​ភាព​ស្និទ្ធស្នាលផ្អើល​ឆាតប្រគំតន្រ្តី​ជាមួយ​នឹង​កូនស្រី លោក ហួល ឡាវី កញ្ញា វី ឌីណែត ដែល​ផលិតកម្ម​រៀប​ចំធ្វើ​ជាដៃគួរចម្រៀង​  លោក នី រតនា ដែល​មជ្ឈ​ដ្ឋា​ន​មហាជន​ ក៏​លើក​ឡើង​ថា ក៏​ជាគម្រោង​ផលិតកម្មបំផុស​ឲ្យ​មានការគាំទ្រ មុនសម្តែងតួឯក​ភាពយន្តរួម​គ្នាផង ។ ស្រាប់​តែ​ក្នុង​គណនីហ្វេសប៊ុកលោក នី រតនា បែរជាទទួច​បើ​ក​ចំហឲ្យ​អ្នក​គាំទ្ររូប​លោក​និង​កញ្ញា ឈិន ម៉ានិច្ចវិញ ក្នុង​ជំនួប​ជីវិតជាដៃគួរស្នេហា។

តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស នី រតនា ដែលម​ហាជ​នស្គា​ល់ច្បា​ស់ជា​ម្ចាស់​ពាន Cambodian idol រដូវកាលពី ១ នោះ ស្រាប់តែប​ង្ហើប​ពីជ​ម្រៅចិ​ត្តប្រ​កា​សជា​សា​ធា​រណៈនៅគណនីហ្វេសប៊ុកទៅស្រីស្រស់ ឈិន ម៉ានិច្ច ។ ​ភ្ជាប់​នឹង​រូប​ថត ថតឈរ​អោប​កញ្ញា ឈិន ម៉ានិច្ច​ក្នុង​ភាព​ស្និទ្ធស្នាល លោក នី រតនា សរសេរក្នុងចេតនា​ទទួច​ឲ្យ​អ្នក​គាំទ្រ​ជួយ​គាំទ្រ​លោក​ថា«នា​រីក្នុ​ង​សុបិនបងគឺអូននេះហើយ ជួយ​Shereម្នាក់ទៅបាទនឹងសំណាង​ល្អគ្រប់ក្រុមគ្រួសារតែម្ដង»។

ក្នុងសារដែលតារាចម្រៀងពន្លកថ្មី នី រតនា សារភាពទៅតារាចម្រៀងស្រីរូបស្រស់ ឈិន ម៉ានិច្ច នោះគឺ «តើអូនចាំបានទេពាក្យដែរអូនសួរបងថា នារីក្នុងសុបិនបងជាអ្នកណា ? ថ្ងៃនេះរៀមរ៉ានឹងបកស្រាយថាគឺអូននឹងហើយ ! មានអ្នកណាទៀតទៅពៅមាស» ។

ខណៈ​នោះក៏​មាន​អ្នកគាំទ្រ ខមមិនលើកទឹកចិត្តផង​ដែរថា គាំទ្រអ្នក​ទាំងពីរគូស្នេហ៍​នឹងគ្នា សូមឲ្យ​ពាក្យសច្ចារ្យនេះគឺជាការពិត ។ គូស្នេហ៍​សមគ្នាណាស់​»។