ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបហើយថាសមាជិកគ្រួសាររបស់កំពូលតារាចម្រៀង ព្រាប សុវត្តិ សុទ្ធតែមានរូបរាងសង្ហា និងមុខមាត់ស្រស់ស្អាត ជាពិសេសកូនប្រុសទាំងបីដែលទើបតែក្លាយជារា ច​ម្រៀ​ងពេញសិទ្ធប្រចាំផលិតកម្មរស្មីហង្សមាស ក៏ធ្វើឲ្យមហាជនមិនតិចនាក់ទេបានសរសើរថាស្អាតៗខ្លាំងណាស់ មិនចាញ់តារាបរទេសឡើយ។

ក្រឡេកទៅមើលម្ដាយក្មេកលោក ព្រាប សុវត្តិ វិញទោះវ័យជ្រេក៏ដោយនិងមានចៅៗក្រមុំកំលោះ ស្ទើនឹងមានចៅទួតនោះ តែសាច់ឈាមសម្ផស្ស ស្រស់ស្អាតមិនទោជ្រេទៅតាមវ័យនោះឡើយ រហួតធ្វើមានការសរសើរមិនដាច់ពីមាត់ពីគ្រប់មជ្ឈដ្ឋានថា សម្រស់នៅចាំចាញ់ក្រមុំ។

ច្បាស់ណាស់ជាមួយនឹងពាក្យលាន់មាត់សរសើរអ្នកស្រីថា«ហេតុអ្វីបានជាមើលទៅក្មេងខ្លាំងម្ល៉េះ សាច់មុខស និងមិនសូវមានស្នាមជ្រីជ្រួញទៀតខណៈពេលអ្នកស្រីមានអាយុច្រើន និងមានចៅប្រុសចៅស្រីធំៗពេញកំលោះអស់ទៅហើយក្តី បើមិនប្រាប់ទេប្រាកដជាគិតថាគាត់ជាបងស្រីថ្លៃរបស់លោកព្រាប សុវត្ថិ ហើយ»។
ដូចនេះអាចបញ្ចាក់បានថាក្រកូលព្រាបសុវត្តិស្រស់ស្អាតទាំងយាយទាំងចៅ ធ្វើឲ្យគ្រប់គ្នាមិនថាប្រុសស្រីទេបាក់ចិត្តស្រលាញសម្រស់ ដ៏ស្រស់សង្ហារបស់ត្រកូនេះតែម្ដង។