ភ្នំពេញ៖ សិល្បការិនីពហុជំនាញអ្នកនាង ឆោម ច័ន្ទនេត ហៅ ស៊ូ ដាណេ ល្បីថាកំពុងរៀនចាប៉ីដងវែងស្នងតំណែងពីលោកតា គង់ ណៃ អ្នកចាប៉ីជើងចាស់ដ៏ល្បី ដែលមហាជនខ្មែរស្គាល់លោកតាមរយៈវិទ្យុ និងទុរទស្សន៍ ក្នុងស្រុកមួយចំនួន។

ទាក់ទិនរឿងនេះ ស៊ូ ដាណេ បានប្រាប់តារាញូស៍ថា «ខ្ញុំរៀនបានតិចតួច ព្រោះរវល់ការរកស៊ីចិញ្ចឹមក្រពះ»។ ទោះបីនាងមិនសូវមានពេលរៀនគ្រប់គ្រាន់ក៏ដោយក៏នាងប្រាប់ថា «ខ្ញុំឆាប់ចាប់បាន ឆាប់យល់ឆាប់ចេះដែរតើ»។ ទន្ទឹមនោះ ស៊ូ ដាណេ បានបង្ហាញជំហរថា «ខ្ញុំមិនបោះបង់ទេ ចាំមើលរួចរាល់ពីការងារ ដេករៀនហ្មង»។