ភ្នំពេញ៖ ទិដ្ឋភាពខួបកំណើតកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា បង្ហាញយ៉ាងជាក់ច្បាស់នៅលើនំខួបនូវលេខ៣០ ដែលបង្ហាញថាឆ្នាំនេះនាងមានវ័យ៣០ឆ្នាំហើយ ។ ជាមួយនឹងវត្តមានពីតារាចម្រៀងរួមទ្រនំចូលរួមលើកទឹកចិត្តយ៉ាងច្រើនកុះករផងដែរ។ នៅមុននេះក៏មានបង្ហាញរូបភាពនិងសកម្មភាព ទិដ្ឋភាពធ្វើខួបកំណើតឲ្យកំពូលតារាចម្រៀង កញ្ញា ឱកសុគន្ធកញ្ញា ពីទឹកដីខេត្តតាកែវ ខណៈតារាម្ចាស់ខួបរូបនេះទៅច្រើនខនសឺតនៅទីនោះ ក៏ត្រូវអ្នកគាំទ្រ ធ្វើខួបកំណើតឲ្យទាំងកណ្តាលទីសាធារណៈ ដែលបង្កការភ្ញាក់ផ្អើលមហាជនមកទស្សនាយ៉ាងច្រើនកុះករ។

ប៉ុន្តែរំពេចពីដំណើរវិលពីច្រៀងខនសឺតនៅទឹកដីខេត្តតាកែវនោះ ក៏លេចឡើងនូវទិដ្ឋភាពធ្វើខួបកំណើរឲ្យកំពូលតារាចម្រៀងរូបនេះដដែលនៅក្រុងភ្នំពេញ ជាមួយនឹងអ្នកគាំទ្រយ៉ាងច្រើនកុះករជាថ្មីទៀត។ ជាមួយគ្នានោះ ក្រុមអ្នកគាំទ្រកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ក៏នាំគ្នាបរិយាយពីចំណុចដែលពួកគេគាំទ្រមិនអាចដល់ចិត្តបាននោះផងដែរ ។ ដោយពួកគេលើកមករៀបរាប់ថា« អ្នកសួរខ្ញុំថា ហេតុអ្វីក៏ស្រឡាញ់អ្នក? ចម្លើយគឺអត្ថចរិត ការលេងខ្លួន ការស្លៀកពាក់ មិនលើសមិនខ្វះ សម្លេងសម័យក៏មានបុរាណ្យក៏បាន អ្នកគាំទ្រអ្នកស្រឡាញ់ អ្នក មិនគាំទ្រអ្នក អ្នកក៏គោរព មិនដែលធ្វើខ្លួនឱ្យមានរឿងអាស្រូវ HBD my Idol ASK»។