ភ្នំពេញ៖ ពិធីករលេចធ្លោមួយរូប ជា សុវណ្ណរិទ្ធ ទន្ទឹងរង់ចាំមើលមុខកូនស្ងួនអស់ជាច្រើនម៉ោង ប៉ុន្តែមកទល់ពេលនេះ ប្រពន្ធរបស់លោកមិនទាន់សម្រាលនៅឡើយ។

ក្នុងនោះ លោក ជា សុវណ្ណរិទ្ធ បានបង្ហោះសារថា «ម៉ាក់ៗត្រៀមខ្លួនរួចហើយ ប៉ាៗម៉ាក់ៗពិតជាចងជួបមុខហ្វែរណាស់់»។ ជាមួយគ្នានោះ លោកបានរំឭកអនុស្សាវរីយ៍កំសត់កាលពីកូនទី១ មកមន្ទីរពេទ្យតែពីរនាក់ប្តីប្រពន្ធ គ្មានអ្នកកំដរឡើយ ប៉ុន្តែម្តងនេះមានអ្នកកំដរច្រើនណាស់ ម៉េចកូនកម្រឲ្យប៉ាឃើញមុខម្ល៉េះ។