ភ្នំពេញ៖ លោកតា ស៊ូ សាវ៉ាង ហៅតាហ្វុយ សូ ឆ្នាំនេះលោកមានវ័យ ៧៥ឆ្នាំ ហើយលោកក៏ត្រូវបានមជ្ឈដ្ឋាននានាស្គាល់លោកច្បាស់ថា ជាតារាសម្តែងនិងកំប្លែងជើងចាដស់។ ក៏គួរឲ្យសោកស្តាយណាស់ដែរទន្ទឹមនឹងវ័យក៏ជ្រេនោះ លោក តាហ្វុយ សូ ក៏ញាំញីដោយជំងឺថ្លើមនោះ បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត កែលម៉ែត្រម្តងហើយម្តងទៀ។

ជាមួយគ្នានោះដោយក្ដីអាណិតអាសូលោកតាក៏ទទួលបានការជួយពីសំណាក់អ្នកនាង ចន​ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម ដែលអ្នកទាំង២ ត្រូវបានលោកតាចាត់ទុកថាជាអ្នកជួយសង្គ្រោះលោកតាឲ្យរួចផុតពីសេចក្តីស្លាប់។ ដើម្បីបងប្អូនទទួលបានការស្ដាប់ពីស្ថានភាពសុខភាពនិងជំងឺរបស់លោកតានៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ខែមីនា ផេក តារាញូសិ៍ Live។