ភ្នំពេញ៖ តារាចម្រៀងផលិតកម្មសាន់ដេអាន គុណកូឡា ដែលមិនសូវដណ្ដើមបានភាពលេចធ្លោរនៅទ្រនុំនេះស្រាប់តែចូលទៅជ្រកនៅទ្រនុំចាស់គឺផលិតកម្មMវិញដោយស្ងៀមស្ងាត់ ខណៈដែលសាន់ដេកំពុងតែតត្រូវការកំលាំងអ្នកចម្រៀងខ្លាំងៗដើម្បីពង្រឹងផលិតកម្មខ្លួនឡើងវិញ។

ក្រោយពីការចាកចេញរបស់តារាចម្រៀងសំខាន់ជាងគេខេមរៈ សិរីមន្ដ ទៅចូលរួមជាមួយហង្សមាស ទោះជាយ៉ាងណាតារាចម្រៀងធ្លាប់រួមទ្រនុំជាមួយអាន គុណកូឡា នៅសាន់ដេបានបង្ហើបឲ្យដឹងថាអ្នកចម្រៀងរូបនេះអស់កុងត្រានៅសាន់ដេ ហើយខាងផលិតកម្មទាមទារការកុងត្រាថ្មីតែកូឡា មិនធ្វើទើបទៅចូលរួមជាមួយទ្រនុំចាស់គឺផលិតកម្មMវិញដែលមិនមានបញ្ហាជំលោះជាមួយគ្នាឡើយ។

ប្រភពនោះបន្ថែមថាវាជារឿងធម្មតាទេ ដែលតារាចម្រៀងផុតកុងត្រាមានសិទ្ធជ្រើសរើសទ្រនុំថ្មីនោះហើយតាមដឹងកូឡា មានផលិតកម្មមួយចំនួនទៀតបានទាក់ទងហៅឲ្យចូលច្រៀងដែរតែរូបគេបានសម្រេចចិត្តជ្រើសរសើផលិតកម្មចាស់របស់គេវិញគឺM។
ទស្សនិកជនរងចាំមើលថាការទៅដល់ទ្រនុំចាស់វិញរបស់អាន គុណកូឡា នឹងធ្វើឲ្យអ្នកចម្រៀងរូបនេះនឹងលេចធ្លោរជាងនៅជាមួយសាន់ដេឬក៏កាន់តែចុះខ្សោយជាងមុនទៀត ស្របពេលដែលផលិតកម្មMកន្លងមកច្រើនតែលើកស្ទួយតារាស្រីច្រើនជាងប្រុស៕