ភ្នំពេញ៖តារាចម្រៀងប្រុសជូរមុខគេរបស់ផលិតកម្មសាន់ដេលោកឆាយ វីរៈយុទ្ធ ដែលធ្លាប់មានព័ត៌មានថាអាចនឹងទៅចូលរួមជាសមាជិកថ្មីរបស់ផលិតកម្មរស្មីហង្សមាសនោះស្រាប់តែកាលពីថ្ងៃទី២២​ខែ​មីនាឆ្នាំ២០១៨នោះបានលេចមុខថតMvបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែររបស់ផលិតកម្មសាន់ដេនៅទន្លេបាទី ខេត្តតាកែវដោយរួមដំណើរជាមួយប្អូនស្រីលោកកញ្ញាឆាយ សុវណ្ណរី ម្នាក់ទៀត។

ក្នុងរូពភាពបង្ហាញជាភស្តុតាំងបញ្ជាក់ ឆាយ វីរៈយុទ្ធ នៅតែជាតារារបស់សាន់ដេនោះ តែប្រភពក៏បង្ហើបទៀត​ថា​« ឆា​យ វីរៈយុទ្ធ ពិតជាត្រូវផលិតកម្មធំ២បានទាក់ទងរូបគេមែនគឺផលិតកម្មរស្មីហង្សមាសនិងថោនដោយផលិ​ត​កម្មទាំងនេះសុទ្ធតែចង់ឲ្យវីរៈយុទ្ធ ល្បីជាងនេះថែមទៀតតាមគោលការណ៍គេឡង់សេ។

តែឆាយ វីរៈយុទ្ធ នៅមិនទាន់មានគម្រោងចាកចេញពីផលិតកម្មសាន់ដេទៅចូលហង្សមាសឬថោនទេ ព្រោះថារូប​គេនៅមិនទាន់បានសម្រេចបំណងធំគឺការជួយប្អូនស្រីគេឆាយ សុវណ្ណារីឲ្យក្លាយទៅជាអ្នកចម្រៀងស្រីល្បីឈ្មោះនៅសាន់ដេនៅឡើយអីចឹងហើយបានជាអ្នកចម្រៀងរូបនេះមិនទាន់មានចំណូលចិត្តក្នុងការរើរទ្រនុំនៅពេលនេះ។

ឆាយ វីរៈយុទ្ធ បានក្លាយទៅជាតារាចម្រៀងសំខាន់របស់ផលិតកម្មសាន់ដេ ក្រោយពីខេមរៈ សិរីមន្ដ ចាកចេញទៅចូលរួមជាមួយហង្សមាសកាលពីចុងឆ្នាំ២០១៧។ពេលនេះវីរៈយុទ្ធ ច្រើនតែច្រៀងឆ្លងឆ្លើយនិងថតភាពយន្ដជាមួយកញ្ញាសុខ ពិសី ច្រើនជាងតារាស្រីផ្សេងទៀតនៅសាន់ដេ៕