ភ្នំពេញ៖ ក្រោយបញ្ចប់ស្នេហ៍ជាមួយអតីតគូដណ្តឹងកូនប្រុសថៅកែម្ចាស់វង់ល្ខោនបាសាក់ ភី គន្ធី រួមមក ក៏លាតត្រដាងស្នេហ៍ក្រៅឆាកជាមួយកំលោះសង្ហានោះស្រីស្អាត នីឡា តារាកំប្លែងវ័យក្មេងនៅស៊ីធីអ៊ិនហាក់ដូចជាបង្ហាញសារប្លែកៗលើបណ្ដាញសង្គម។

ជាក់ស្ដែងនាងបង្ហាញរូបមួយសន្លឹកដែលឈរកាច់រាងមុខកញ្ចក់រួចនិយាយថា«កុំបណ្ដោយឲ្យខ្លួនឯងក្លាយទៅជាជម្រើសសម្រាប់ឲ្យអ្នកណារើសកុំឈរឲ្យគេគិតថាគេរើសយកយើងក៏បានអត់ក៏បាន»។

ខណៈនាងបង្ហាញថាខ្លួនកំពុងជាជម្រើសនៅបែរជាមានអ្នកគាំទ្រម្នាក់លើកឡើងថា«ធ្វើជាមនុស្សសំខាន់គឺទៅ​លើចិត្ត កុំបណ្តោយទៅតាមព្រហ្មណ៍លិខិត គឺវាឋិតក្នុងបេះដូង បើជាគូគេនឹងនៅ តែបើគេទៅទើបយើងត្រូវដឹងថាមិនមែនជាគូរ»។