ភ្នំពេញ៖ ពិធីកររូបសង្ហា វីជេ អេនប៊ី រងការចោទពីស្រ្តីវ័យ ៣០ឆ្នាំប្លាយម្នាក់ថា ជាម៉ូវចាស់របស់នាង ដោយមួយយប់ ៣ទៅ៥ដងឯណោះ ប៉ុន្តែរឿងនេះត្រូវបានលោក អេនប៊ី បដិសេធក្នុងការផ្តល់បទសម្ភាស៍ឲ្យតារាញូស៍ថា «មិនពិតទេ»។

ដើម្បីបញ្ជាក់លើអំណះអំណាងខាងលើថាមិនពិតនោះ លោក អេនប៊ី បានដាក់លក្ខខណ្ឌងាយៗមួយថា «ប្រសិនខ្ញុំជាម៉ូវចាស់ (រួមភេទ) របស់គាត់ តើគាត់ស្គាល់លេខទូរស័ព្ទខ្ញុំទេ? បើស្គាល់លេខខ្ញុំត្រឹមតែ៣ខ្ទង់ខ្ញុំទទួលស្គាល់ថារឿងនោះជារឿងពិតភ្លាម»។