ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។

ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងត្រូវជាកូនប្រសារបស់នាយឧត្តមសេនីយ៍ ឯម សំអាន បានបញ្ជាក់ថា «លោកឪពុកក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំបាទគឺ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន បានធ្វើមរណកាល ទៅកាន់លោកខាងមុខ នៅព្រឹកមិញនេះ ដោយរោគគាពាធ»៕