ភ្នំពេញ៖អ្នកនាង ហង្ស សុជាតា ហាក់បីដូចជាស្ងាត់បាត់មុខពីសិល្បៈ អស់រយៈពេល ជាច្រើនឆ្នាំឲ្យមហាជននឹករលឹក ជាពិសេស ពិតជាចង់ឃើញ នាងវិលមកច្រៀងដូចពីមុនខ្លាំងណាស់។

កាលពីប៉ុន្មានថ្ងៃមុននេះអ្វីដែលមិននឹកស្មានដល់នោះស្រាប់តែលេចឮដំណឹងថាម្ចាស់បទ «សាកល្បងស្រលាញ់បងម្ដងទៀត»សម្រាលបានកូនប្រុសមួយ ធ្វើឲ្យប្រិយមិត្ត និងអ្នកលេងបណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង។ខណៈម្ចាស់គណនីមួយដែលត្រូវជាមិត្តរបស់នាង បង្ហោះរូបភាព រួមទាំងសារជួនពរថា«ចូលរួមអបអរ អាប្អូនប្រុស Tom និងប្អូនស្រី ហង្ស សុជាតា ស្វាគមន៍សមាជិកថ្មី» ។

គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម ក៏មានហ្វេន អ្ន្កកគាំទ្រ មិនតិចទេដែល សម្ដែងក្ដីរីករាយជំនួសតារាស្រីរូបនេះ ហើយក៏លាន់មាត់ថា «ស្ងាត់ៗ ហង្ស សុជាតា សំងំសម្រាលបានកូនប្រុស ដែលមានមុខមាត់ ស្រស់ស្អាត គួរឲ្យស្រលាញ់ទៀតផង»។