ភ្នំពេញ៖ ស្ថិតក្នុងពេលកំពុងពរពោះកូនដំបូងតារាសម្ដែងស្រីដ៏ស្រស់ស្អាតអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី កំពុងត្រៀមខ្លួនក្លាយជាម្ដាយឪពុកដ៏ល្អមួយនាពេលខាងមុខនេះ។
ដោយឡែកខណៈដែលកូនប្រុសទីពីររបស់ពិធីករ ជា វណ្ណារិទ្ធ បានសម្រាលដោយសុខសុវត្ថិភាពទាំងម្ដាយទាំងកូននោះគង់ ចាន់ស្រីមុំ និងស្វាមីដឹកដៃគ្នាទៅសួរសុខទុក្ខ និងចូលរួមត្រេកអរផងដែរ។
ជាពិសេសទៅទៀតនោះតារាសម្ដែងស្រី និងជាម្ខាស់ហាងផលិតផលថែរក្សាសម្រស់រូបនេះបានសេរសេរសាររៀបរាប់ថា«រៀនពរអូន fair អោយហើយ តិចទៀតដល់វេនខ្លួនឯងហើយ»។
អ្នកនាងបន្តនូវសារជូនពរទៀតថា«មុខគេអាក្រក់ណាស់លោកអើយ គួរអោយខ្នាញ់ មីងមុំជូនពរអោយអូនសុខភាពល្អ និងជាកូនឆ្លាតគួរអោយស្រលាញ់សំរាប់ប៉ាម៉ាក់និងណាសំខាន់ម៉ាក់ bella រកប៉ាវឯងញ៉ាំបាយនៅពេទ្យទៀតណា»។