អូស្ត្រាលី៖ រឿងរ៉ាវប្រពន្ធដើមជេព្រលះប្រពន្ធចុងកំពុងតែកក្រើកពេញបណ្ដាញសង្គម ខណៈដែលមានការលើកជាសំនួរថាខាងណាខុសខាងណាត្រូវ ?ស្របពេលដែលបុរសជាប្ដីជាអ្នកបង្ករឡើងនោះ។

ខណៈរឿងរ៉ាវកំពុងក្ដៅគគុកប្រពន្ធរបស់តារាសម្ដែងប្រុសដ៏ល្បីឈ្មោះលោក ស៊ុក សុភា បានបញ្ចេញយោបល់ខ្លះៗដោយមិនកាន់ជើងខាងណាទេដោយក្នុងនៅអ្នកនាងបានលើកឡើងថា«រឿងប្ដីទៅ​លួ​ច​មានប្រពន្ធចុង យើងមិនអាចបន្ទោសថាប្រពន្ធចុងខុសទេព្រោះក្នុងនាមជាស្រីគ្មាននណាម្នាក់ចង់ក្លាយជាបែបនេះឡើយ »។
អ្នកនាងបន្តទៀតថា«បើរឿងរ៉ាវវាកើតឡើងចឹងហើយក្នុងនាមជាប្រពន្ធដើមក៏គួតែពិចារណាថាតើអ្នកណាជាអ្នកបង្ករកុំបន្ទោសតែប្រពន្ធចុងត្រូវមើលទៅប្ដីរបស់ខ្លួនផងម្យ៉ាងទៀតមិនគួដោះស្រាយដោយសន្តិវិធីទៅព្រោះមនុស្សយើងម្នាក់គ្មានអ្នកណាមួយមិនចេះធ្វើខុសនោះទេ »។