ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុក្ខមរណភាពរបស់នាយឧត្តមសេនយ៍ ឯម សំអាន គឺជាការបាត់បង់នូវកុលបុត្រខ្មែរ និងជាឥស្សរជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានធ្វើពលីកម្មជាច្រើនដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
គួររំឭកថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។